Monday, April 16, 2018

ហេតុអ្វីគ្រប់ក្រុមហ៊ុនគួរឲ្យបុគ្គលិកធ្វើការត្រឹមតឬ ៤០ ម៉ោងក្នុងមួយសប្ដាហ៍?


មនុស្សភាគច្រើនប្រកាន់យកពាក្យថា ភាពជោគជ័យក្នុងធុរកិច្ចនោះមានន័យថា ការលះបង់ពេលវេលានិងលះបង់ពេលសម្រាប់ថ្ងៃឈប់សម្រាកដោយមិនចេះឈប់ ប៉ុន្តែការធ្វើការច្រើនពេក ត្រូវមកមុនម៉ោងចេញទៅវិញយប់ជ្រៅ តាមពិតទៅគឺជាសត្រូវរបស់ការលូតលាស់ វានាំទៅកាន់ភាពនឿយអត់ បាក់ទឹកចិត្ត រួមទាំងបញ្ហាសុខភាពទៀតផងដែរ ទាំងអស់នេះជាទស្សនៈរបស់ Mercedes DeLuca COO របស់ Basecamp ជាក្រុមហ៊ុន Software គ្រប់គ្រងគម្រោង នាងបានបន្ថែមទៀតថា ក្រុមហ៊ុនរបស់នាងរឹតបណ្តឹងខ្លាំងណាស់មិនឲ្យបុគ្គលិកធ្វើការលើស ៤០ ម៉ោងក្នុងមួយសប្ដាហ៍ ថែមទាំងស្នើឲ្យក្រុមហ៊ុនផ្សេងៗ រួមគ្នាចុះលើកិចសន្យា Work Can Wait ឬ "ការងាររងចាំបាន" ថែមទៀតផង

១.ការងារភាគច្រើនមិនជារឿងស្លាប់រស់អីនោះទេ
សាកគិតមើលពេលវេលាសម្រាប់បញ្ជូនការងារមើល ការបរិច្ឆេទទាំងនោះអ្នកត្រូវបង្ខំខ្លួនឯងហួសហេតុពេកទេ? វាចាំបាច់ត្រូវរួចរាល់ជាបន្ទាន់ភ្លាមៗឥលូវនេះឬក្នុងថ្ងៃនេះមែនទេ រងចាំស្អែកពេលចូលការិយាល័យឬថ្ងៃបន្តបានអត់? ជឿទៅថាការងារភាគច្រើនមិនបានបន្ទាន់ដល់ថ្នាក់នឹងទេ

២.ការកំណត់ពេលវេលាធ្វើការ ៤០ ម៉ោង/សប្ដាហ៍ គឺការធ្វើធុរកិច្ចយ៉ាងមានមនុស្សធម៌
ធុរកិច្ចនាំមុខភាគច្រើនតែងតែយល់អារម្មណ៍អតិថិជនយ៉ាងជ្រៅជ្រះបំផុត ព្រោះដូច្នេះការដែលពួកគេធ្វើចំពោះបុគ្គលិកក៏ដូចគ្នាដែរក៏គួរទៅក្នុងទិសដៅតែមួយការយកចិត្តទុកដាក់រឿងផ្ទៃក្នុងដោយការគោរពគ្នាទៅវិញទៅមក មានទឹកចិត្ត យល់ចិត្ត មានមារយាទ ដែលល្អនឹងធ្វើឲ្យការធ្វើការបានល្អ ដូចដែល DeLuca បាននិយាយថា "អ្នកចង់ធ្វើដូចម្ដេចចំពោះអតិថិជន គួរធ្វើដូច្នេះទៅកាន់បុគ្គលិករបស់អ្នក"

៣.ប្រសិនបើអ្នករងចាំមិនបានហើយនោះ ក៏ចូរធ្វើវាភ្លាមៗ
ប្រសិនបើជាការបែបបន្ទាន់ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុនរបស់អ្នក ក៏ចូរធ្វើវាឲ្យរួចរាល់ជាមុន DeLuca បាននិយាយថា "ការងារបន្ទាន់ទាំងនេះ គឺជាអ្វីដែលអ្នកគួរធ្វើមុនគេជាដំបូង"

៤.ការផ្ដល់ភាពសំខានដល់ការងារដែលមានគុណតម្លៃបង្កើនការពេញចិត្តដល់អតិថិជន
ប្រសិនបើបណ្ដាបុគ្គលិកប្រើពេលវេលា ៤០ ម៉ោងយកចិត្តទុកដាក់ជាមួយការងារដែលមានប្រយោជន៍ពិត ការងារដែលនឹងចេញមកជាការងារដែលល្អ ហើយមានគុណតម្លៃដែលនឹងជួយឲ្យពួកគេមានអារម្មណ៍ថាត្រូវបានបំពេញហើយជាផ្នែកមួយរបស់ក្រុមហ៊ុនកាន់តែច្រើនជាងមុន DeLuca បាននិយាយថា "នាងខ្ញុំព្យាយាមនឹងចាត់តារាងធ្វើការក្នុងថ្ងៃនីមួៗ ដោយចាប់អារម្មណ៍ទៅលើការងារណាដែលចាំបាច់សម្រាប់ក្រុមហ៊ុនជាមុនសិន ហើយពេលដែលការនោះរួចរាល់ខ្ញុំក៏មានអារម្មណ៍ថាជាលទ្ធផលការងារដែលល្អមែនទេនសម្រាប់នាងខ្ញុំ"

Post a Comment

Whatsapp Button works on Mobile Device only

Start typing and press Enter to search