អ្នកកំពុងសំរេចចិត្តថានឹងធ្វើដូចម្ដេចសម្រាប់អាជីពការងាររបស់អ្នករហូតពេលខ្លះអាចមានអារម្មណ៍ដូចជាចំណុចប្រេះបែកក្នុងជីវិតក៏ថាបាន អ្នកមិនមែនជាមនុស្សម្នាក់ដែលគិតពីរឿងនេះទេ មិត្តភក្រ្តរបស់ខ្ញុំជិតគ្រប់គ្នាក៏គិតអញ្ចឹងដែរធ្វើការមកជាង ១០ ឆ្នាំជាងហើយមានអារម្មណ៍លក្ខណៈតែមួយ ខ្ញុំដឹងថាការកង្វល់បែបនេះធ្វើបាបខ្លួនអ្នកនឹងមនុស្សដែលអ្នកស្រលាញ់
អ្វីដែលសំខាន់បំផុតគឺ អ្នកគួរតែទទួលបានសេចក្ដីសុខក្នុងការធ្វើការងារ ពេលខ្លះអ្នកអាចនឹងត្រូវហ៊ានដើរចេញពីអ្វីដែលមិនល្អហើយទៅរកកន្លែងដែលល្អជាងមុន ប៉ុន្តែមុនអ្នកនឹងសំរេចចិត្តធ្វើអ្វី សាកគិតមើលដល់បរិយាកាសជុំវិញកន្លែងធ្វើការរបស់អ្នកឲ្យអ្នកគិតស្រម៉ៃហើយចាំវាទុកថាវាសប្បាយជាងដែលអ្នកនឹងទៅរកការងារថ្មី ដូច្នេះមុនធ្វើអ្វីអ្នកត្រូវឲ្យគិតមើលដោយរួមសិន
មុនដំបូងអ្នកត្រូវដឹងថាអនាគតរបស់អញនក អ្នកចង់ដើរទៅក្នុងផ្លូវណា ហើយសាកល្បងវាយតម្លៃមើលថាអ្នកអាចទៅដល់ក្ដីស្រម៉ៃនោះបានពិតឬអត់ ហើយនឹងត្រូវធ្វើដូចម្ដេច? សាកអានមើល ៤ ចំណុចខាងក្រោមនេះមើល វាអាចជួយអ្នកបានមុនសំរេចចិត្តធ្វើផ្សេងៗ បានកាន់តែងាយស្រួលជាងមុខ
តួរនាទីការងារ
ច្បាស់ណាស់ថារាល់គ្នាសុទ្ធតែត្រូវការឈានទៅមុខក្នុងការងារ ប៉ុន្តែមុនដំបូងអ្នកត្រូវមានគោលដៅដែលច្បាស់លាស់សិនមិនធ្វើការទៅបែបមួយថ្ងៃទៅមួយថ្ងៃគ្មានគោលដៅនោះទេ ប្រសិនបើមិនទាន់បានគិត ក៏សុំឲ្យគិតសិន ហើយសាកល្បងដាក់សំណួរខ្លួនឯងមើលទៅថា ក្នុងពេលអនាគត ៥ ឆ្នាំ ដល់ ១០ ឆ្នាំខាងមុខ អ្នកនឹងធ្វើអ្វីខ្លះ ហើយការងារនេះឆ្លើយតបដល់អ្នកដែរឬទេ?
ជំនាញ
មនុស្សភាគច្រើនគឺពេញចិត្តនឹងមានសេចក្ដីសុខជាមួយការងារដែលខ្លួនបានធ្វើព្រោះមានសមត្ថភាព ហើយមនុស្សភាគច្រើនក៏មិនសូវចូលចិត្តពេលដែលត្រូវសិក្សាអ្វីថ្មីៗផងដែរ ប្រសិនបើអ្នកគ្មានការជឿជាក់ក្នុងការធ្វើការងារ សាកល្បងពិនិត្យមើលថាបរិយាកាសដែលធ្វើការនោះអាចធ្វើឲ្យអ្នកបញ្ចេញសមត្ថភាពចេញមកបានដែរឬអត់ សាកសួរខ្លួនឯងមើលថាពេលអ្នកបានប្រើសមត្ថភាពខ្លួនឯងបានពេញលេញហើយឬនៅ ហើយការងាររបស់អ្នកជួយឲ្យអ្នកអភិវឌ្ឍខ្លួនឯងបានដែរឬអត់
រង្វាន់
រង្វាន់និងផលប្រយោជន៍នោះសំខាន់ខ្លាំងណាស់ក៏ពិត ប៉ុន្តែប្រាក់ក៏មិនមែនអ្វីគ្រប់យ៉ាង អ្នកអាចនឹងមិនពេញចិត្តក្នុងការងារដែលកំពុងធ្វើទោះបីមិនបានប្រាក់ខែ ៦ ខ្ទង់ក៏ដោយ ការងារដែលអ្នកធ្វើនោះគួរមានតម្លៃថ្លាំឈ្នួលសមរម្យសម្រាប់ខ្លួនអ្នក ប៉ុន្តែអ្នកត្រូវមានសេចក្ដីក្នុងការធ្វើការផងដែរ នេះជារង្វាន់ពិតប្រាកដដែលសាកសមនឹងការធ្វើ
អ្នកដឹកនាំ
អ្វីដែលបុគ្គលិកច្រើនអ្នកខ្លាចបំផុតគឺការមានរឿងជាមួយនឹងអ្នកគ្រប់គ្រង អ្នកគ្រប់គ្រងគឺអ្នកដែលមានអំណាចធ្វើឲ្យជីវិតការងារអ្នកអាចបាត់បង់បាន ហើយមានទំនាកទំនងដែលមិនល្អជាមួយអ្នកគ្រប់គ្រង ក៏ជាហេតុផលចំបងដែលធ្វើឲ្យបុគ្គលិកច្រើនអ្នកត្រូវរកការងារថ្មី សួរខ្លួនឯងថាអ្នកគ្រប់គ្រងបច្ចុប្បន្នរបស់អ្នកជាបញ្ហាក្នុងការធ្វើការដែរឬទេ គេជាសត្រូវឬមិត្តរបស់អ្នក?

Post a Comment