Wednesday, May 2, 2018
មនុស្សគ្រប់រូបនៅក្នុងពិភពលោកនេះអាចជោគជ័យបាននៅក្នុងជីវិត ព្រោះធនធានដែលជាបច្ច័យជួយគាំទ្រឲ្យមនុស្សបង្កើតភាពជោគជ័យ មិនថាថាមពលខ្ពស់និងចំណេះដឹងដែលមានគ្រប់ទិសទីឲ្យប្រើសម្រាប់បង្កើតការងារនិងកែបញ្ហានោះ មានរួចជាស្រេចហើយនៅក្នុងចក្រវាឡនេះ រងចាំតែអ្នកបើកចិត្តឲ្យទូលាយតែប៉ុណ្ណោះដើម្បីទទួលវា
មនុស្សភាគច្រើនមិនបើកចិត្តទទួលការបង្កើនគំនិតទាំងរូបភាព រសជាតិ ក្លិន សម្លេង ទំនាក់ទំនង នៅតែអាស្រ័យលក្ខណៈដើមៗដែលខ្លួនមាន ទើបធ្វើពួកគេទាំងនេះប្រើជីវិតបានត្រឹមដើម្បីកំដរតែប៉ុណ្ណោះ គ្មានការជំរុញខ្លួនឯងដើម្បីឲ្យទៅដល់កម្រិតភាពឆ្លាតវៃនិងចំណេះដឹងឲ្យកាន់តែប្រសើជាងមុន
ដូច្នេះប្រសិនបើអ្នកត្រូវការជោគជ័យឲ្យបានច្រើនជាងមុន អ្នកត្រូវបើកចិត្តឲ្យទូលាយដើម្បីទទួលថាមពលឲ្យកាន់តែខ្ពស់ជាងមុន អ្នកក៏នឹងមានទំនាក់ទំនងពិសេសដែលធ្វើឲ្យអ្នកកាន់តែមើលឃើញ បានឮនិងចូលដល់សក្ដានុពលពិតប្រាកដ ដែលនឹងធ្វើឲ្យអ្នកមានភាពខុសប្លែកនិងនាំជីវិតរបស់អ្នកទៅកាន់ភាពអស្ចារ្យបាន
Post a Comment