Thursday, May 3, 2018
ភាពលំបាក ភាពងាយស្រួល ក្នុងពិភពលោកវាផ្លាស់ប្ដូរ ពេលដែលពេលវេលាផ្លាស់ប្ដូរ សាកល្បងគិតមើលថាអ្វីដែលយើងគិតថាយើងពូកែ យើងធ្វើរឿងដែលពិបាកបាន នោះវាជាការពិតឬអត់?
1.ភាពលំបាកសម័យមុន គឺ "អ្នកដែលធ្វើអ្វីបានច្រើនយ៉ាងក្នុងរយៈពេលតែមួយ Multitask ជារឿងដែលពិបាក" ប៉ុន្តែសម័យនេះ នរណាៗ ក៏ធ្វើអ្វីច្រើនយ៉ាងបានក្នុងពេលតែមួយព្រមគ្នា ភាពលំបាកក្នុងសម័យនេះ គឺ "ផ្ដោតទៅលើ ការធ្វើអ្វីតែម្យ៉ាង"
2.មានហូបចុកជារឿងពិបាកសម័យមុន ប៉ុន្តែភាពពិបាកសម័យនេះគឺ ការគ្រប់គ្រងការហូបចុក
3.ជំងឺដែលសម្លាប់មនុស្សសម័យមុនបានច្រើនបំផុតគឺ គ្រោះធម្មជាតិ ជំងឺនិងសង្គ្រាម ប៉ុន្តែអ្វីដែលសម្លាប់ជីវិតមនុស្សសម័យនេះបានច្រើនបំផុតគឺ អាហារដែលអ្នកញ៉ាំមិនរើស
4.ធុរកិច្ចសមួយមុន ឈ្នះគ្នាត្រង់ថា ផលិតបានច្រើន ប្រើដើមទុនទាប ធុរកិច្ចសម័យនេះ ក្ស័យធនត្រង់ថា ផលិតច្រើនហើយលក់មិនបាន
5.មនុស្សសម័យមុន រៀនខ្ពស់មានប្រៀប មនុស្សសម័យនេះ អ្នកចាប់ផ្ដើមធ្វើការលឿន មានបទពិសោធមុននឹងមានប្រៀប
6.ប្រាក់បណ្ដាក់ទុនសម័យមុនពិបាករក ឥលូវនេះ អ្នកបណ្ដាក់ទុន រត់រកធុរកិច្ចដើម្បីយកប្រាក់ទៅឲ្យ នរណាបង្ហាញគំនិតល្អ អាចរកលុយបានមហាសាលទាំងដែលមិនទាន់បានធ្វើអ្វីសោះ របស់ដែលពិបាករកសម័យនេះគឺ អ្នកធ្វើការ ដែលមានបទពិសោធច្បាស់លាស់
7.អ្នកពូកែចាយលុយរកបានគ្រប់យុគសម័យ ជាពិសេសសម័យនេះ ពូកែចាយ អួតមាន ងាយស្រួលរក ប៉ុន្តែសម្រាប់អ្នកពូកែរកប្រាក់ ចេះប្រើប្រាក់ សឹងរកមិនបានតែម្ដង
8.មនុស្សពូកែនិយាយរកងាយ ប៉ុន្តែមនុស្សពូកែស្ដាប់ពិបាករក ជាពិសេសក្នុងសហគ្រាស អ្នកគ្រប់គ្រងដែលពូកែស្ដាប់ សឹងថាគ្មានតែម្ដង រឿងកំប្លែង គឺ ការកែបញ្ហា និងជួបដំណោះស្រាយនៃបញ្ហា គឺវាចាប់ផ្ដើមពីការជាអ្នកស្ដាប់ដ៏ល្អ
9.រាល់ថ្ងៃនេះ យើងទិញសម្លៀកបំពាក់ និងវត្ថុជាង សមត្ថភាពនៃការប្រើប្រាស់វា ភាពពិបាកគឺ ការហាមចិត្ត មិនទិញនូវរបស់ដែលមិនចាំបាច់
10.ការសរសើរ និងពេញចិត្តនូវអ្វីដែលយើងបានមក ជារឿងដែលពិបាកណាស់ យើងទើបមានកង្វល់ ហើយព្យាយាមរត់រកនូវអ្វីដែលមិនមានទាំងរឿងវត្ថុ លុយកាក់ និងអំណាច ផ្លូវឈានដល់សេចក្ដីសុខ ចាប់ផ្ដើមពីភាពងាយស្រួល ចាប់ផ្ដើមពីការពេញចិត្ត និងអរគុណ រាល់អ្វីៗ ដែលបានចូលមកក្នុងជីវិតរបស់អ្នក

Post a Comment