Tuesday, April 17, 2018

៤ ចំណុចដែលអ្នកត្រូវដឹងមុនចាប់ផ្ដើម "ធុរកិច្ចផ្ទាល់ខ្លួន"


ការដែលយើងនឹងក្លាយទៅជាសហគ្រិន មានន័យថាអ្នកត្រូវជួបការបរាជ័យ កំហុសឆ្គង ហើយត្រូវសិក្សាពីវាឲ្យបានទោះបីបទពិសោធជាគ្របង្រៀនយើងបានល្អបំផុតក៏ដោយ ប៉ុន្តែមានមេរៀនខ្លះដែលអ្នកត្រូវសិក្សាដោយមិនចាំបាច់បរាជ័យជាមុនទេ មកមើលថាមេរៀនអ្វីខ្លះដែលសហគ្រិនជាច្រើនបានសិក្សា

១.ការរកដើមទុននិងគ្រប់គ្រងប្រាក់
អ្នកខ្លះជាមើលថាវាជារឿងងាយស្រួល ប៉ុន្តែក៏មានសហគ្រិនចំនួនមិនតិចដែរដែលចាប់ផ្ដើមធុរកិច្ចដោយមិនមានវិធានការសម្រាប់ចាត់ការធន់ធានដែលមានឲ្យបានសមរម្យ

២.ការជាអ្នកដឹកនាំនិងធ្វើការជាក្រុម
Jason Acidre អ្នកចូលរួមបង្កើតនិងជាប្រធានក្រុមហ៊ុន Xight Interactive ក្រុមហ៊ុនខាងផ្នែកទីផ្សារឌីជីថល ដែលបង្កើតឡើងមកហើយក្នុងរយៈពេល ៦ ឆ្នាំ មុននេះគាត់មានចំណេះដឹងខាងផ្នែកគ្រប់គ្រងជាដើមទុនរួចហើយ ប៉ុន្តែនោះក៏មានចំណុចខ្វះខាតម្យ៉ាងគឺ គេទទួលការខុសត្រូវគ្រប់យ៉ាងដោយខ្លួនឯងទាំងអស់ ព្រោះគ្មានវិធីប្រគល់ការងារគ្នាឲ្យមានប្រសិទ្ធិភាព

៣.មិនប្រកាន់ខ្ជាប់នឹងគោលការណ៍ចាស់ពីមុនមក
Liam McCance ធ្វើការនៅក្នុងឧស្សាហកម្មផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មមកជាង ១២ ឆ្នាំ អ្វីដែលគាត់បានសិក្សាពីការធ្វើការរបស់គាត់គឺ ការវាយប័ណ្ណចូលធ្វើការក្នុងពេលដែលបានកំណត់ ថ្ងៃធ្វើការដែលសែនយូរអង្វែងហើយការគណនាថ្ងៃឈប់សម្រាកនោះឯង ដោយគាត់បានបង្ហាញថា "ខ្ញុំមានអារម្មណ៍ថាសកម្មភាពដែលរឹតបណ្តឹងបែបនេះធ្វើឲ្យយើងគ្មានគំនិតឆ្នៃប្រឌិតហើយក្រុមការងារក៏គ្មានឱកាសនឹងលូតលាស់ទៅមុខដែរ" នេះជាហេតុផលថាហេតុអ្វីគាត់ចង់ឲ្យក្រុមហ៊ុនខ្លួនឯងមានបរិយាកាសក្នុងការធ្វើការដែលបត់បែនជាងមុន

៤.កំណត់គោលបំណងក្នុងការធ្វើការ
Pragya Agarwal ដែលជាសហគ្រិនជនជាតិអង់គ្លេសម្ចាស់ក្រុមហ៊ុន Hedge and Hog Prints មិនសូវបានផ្ដល់ភាពសំខាន់ទាំងការណែនាំចំណុចលក់ ការស្វែងរកការបែងទីផ្សារ ឬសូម្បីគោលដៅក្នុងទីផ្សារ ដោយមុនដំបូងការបង្កើតក្រុមហ៊ុននាងគិតងាយៗថា មិនស្មុគស្មាញអីច្រើនទេ ប៉ុន្តែពេលដែលធុរកិច្ចរបស់នាងលូតលាស់ វាបង្ខំឲ្យនាងត្រលប់មកវាយតម្លៃធុរកិច្ចខ្លួនឯងម្ដងទៀតហើយមានភាពច្បាស់លាស់ជាមួយគោលដៅរបស់ធុរកិច្ច

Post a Comment

Whatsapp Button works on Mobile Device only

Start typing and press Enter to search