Tuesday, April 17, 2018

៥ យ៉ាងមានឥទ្ធិពលដល់ "អ្នកនិងជីវិតរបស់អ្នក"


"ជីវិតដែលល្អបំផុត គឺ ជីវិតដែលមានការដាក់គម្រោងទុកជាមុន" ការដាក់គោលដៅឬការរចនាអនាគតខ្លួនឯង ជាជំនាញដែលល្អពិសេសដែលគួរមាន ជីវិតដែលល្អបំផុតគឺជីវិតដែលមានការរៀបចំគម្រោងជាមុន ការប្រើជីវិតទៅមួយថ្ងៃៗ ដោយគ្មានគោលដៅមិនជារឿងដែលអាក្រក់នោះទេ ប៉ុន្តែប្រសិនបើអ្នកចាប់ផ្ដើមបង្កើតអ្វីថ្មីៗ ដល់ជីវិតអ្នកអាចជាគិតមិនដល់លទ្ធផលដែលនឹងទទួលបានយ៉ាងពិតប្រាកដ

ប៉ុន្តែមុននឹងអ្នកអាចធ្វើដូច្នេះបានអ្នកចាំបាច់ត្រូវដឹង ៥ លក្ខខណ្ឌនេះដែលមានឥទ្ធិពលដល់ជីវិតនិងគោលដៅរបស់អ្នកជាមុនសិន

បរិយាកាស
ការចូលរួមបង្កើតបរិយាកាសដែលគួរឲ្យចង់នៅមិនមែនជារឿងពិបាកទេ គ្រាន់តែជួយគ្នារើសសំរាមមួយនាក់មួយដៃមួយជើងហើយយកទៅចោលក្នុងធុងសំរាម នឹងបើអ្នកទាំងអស់គ្នាធ្វើដូច្នេះបាននោះពិភពលោកពិតជាចង់ឲ្យគួររស់នៅខ្លាំងណាស់ ការមានចំណែកចូលរួមរឿងតូចៗ ដែលមិនបាច់មានបង់ថ្លៃអ្វីៗ ប្រសិនបើអ្នករាល់គ្នាមានចំណែករួមគ្នា សាកគិតមើលថាវានឹងបង្កើតភាពផ្លាស់ប្ដូរបានប៉ុណ្ណាដែរ

ព្រឹត្តិការណ៍
ព្រឹត្តិការណ៍មានឥទ្ធិពលដល់យើងជានិច្ចមិនថារឿងតូចឬធំរឿងផ្ទាល់ខ្លួន ឬបញ្ហាកម្រិតជាតិរហូតដល់កម្រិតពិភពលោកក៏ដោយ មិនថាយើងនឹងជួបហេតុការណ៍ដែលតូចឬធំ រាល់ហេតុការណ៍ទាំងអស់សុទ្ធសឹងតែពាក់ពាន់ជាមួយទាំងអស់

ចំណេះដឹង
មនុស្សយើងគ្រប់រូបសុទ្ធតែទទួលបានផលប៉ះពាល់គ្រប់អ្វីដែលយើងមិនដឹង មានទស្សនៈដែលថា "គ្មានចំណេះមិនមែនជារឿងដែលគួរឲ្យត្រេកអរ ប៉ុន្តែជាសោកនាដកម្ម ការមិនដឹងជាភាពហាយនៈ គ្មានចំណេះនៅមកនូវភាពលំបាកនិងជំងឺកាចសហាវ គ្មានចំណេះធ្វើឲ្យជីវិតរបស់អ្នកកាន់តែខ្លីចុះ គ្មានតម្លៃ និងប្រហោងក្នុង" ការគ្មានចំណេះមិនមែនជាល្អនោះទេដូចដែលទស្សនៈបានបង្ហាញ

លទ្ធផល
យើងទទួលបានផលប៉ះពាល់ពីលទ្ធផលផ្សេងៗ មិនរឿងប្រាក់កាស លទ្ធផលពីទង្វើរបស់ខ្លួនឯងឬពីការចូលក្នុងសង្គម យើងនឹងទទួលបានលទ្ធផលដែលកើតឡើងទាំងអស់ ច្បាស់ណាស់ថាអ្នកមិនអាចទាយពីអ្វីដែលមិនទាន់កើតឡើងបានទេដូច្នេះ ការវិភាគពិគ្រោះនិងមានវិន័យល្អនឹងជួយចាត់ការរឿងផ្សេងៗ ឲ្យលទ្ធផលចេញមកបានល្អ

ក្ដីស្រម៉ៃរបស់យើង
មនុស្សយើងគ្រប់រូបសុទ្ធសឹងតែមានក្ដីស្រម៉ៃរាងៗខ្លួនប៉ុន្តែផលប៉ះពាល់ដែលយើងទទួលបានពីក្ដីស្រម៉ៃឬចក្ខុវិស្ស័យដែលយើងមានតអនាគតនោះ ព្រោះជីវិតយើងវាអាស្រ័យទៅលើអ្វីដែលយើងបានគិត អ្វីដែលយើងបានស្រម៉ៃ ហើយលះបង់ធ្វើវានោះឯង

Post a Comment

Whatsapp Button works on Mobile Device only

Start typing and press Enter to search