Monday, April 16, 2018
អ្នកនឹងធ្វើឲ្យអ្នកផ្សេងមើលមកអ្នកក្នុងឋានៈជាអ្នកដឹកនាំហើយជាមនុស្សសំខាន់បានយ៉ាងដូចម្ដេច? អ្នកនឹងធ្វើយ៉ាងដូចម្ដេចឲ្យខ្លួនអ្នកមានភាពលេចធ្លោនិងជោគជ័យបានក្នុងអាជីវកម្មច្រើនជាងអ្នកផ្សេង?
គ្រាន់តែអ្នកអនុវត្តន៍តាម ៧ ចំណុចខាងក្រោមនេះ អ្នកក៏អាចអភិវឌ្ឍខ្លួនអ្នកឲ្យក្លាយជាអ្នកដឹកនាំខ្លួនឯងឲ្យលេចធ្លោចេញមកពីអ្នកផ្សេងបាន ដើម្បីឈានទៅកាន់អ្នកដឹកនាំនាពេលអនាគតបាន
១.ត្រូវចេះធ្វើការជាក្រុម
ពីការស្រាវជ្រាវរបស់ The Center for Creative Leadership's World Leadership Survey រកឃើញថា សហគ្រាសផ្សេងៗ តែងត្រូវការអ្នកដឹកនាំដែលអាចធ្វើការរួមគ្នាជាក្រុមបាន ដែលអាចអភិវឌ្ឍគុណសម្បត្តិក្នុងការជាអ្នកដឹកនាំបានដោយខ្លួនឯងដោយការព្យាយាមជួយក្រុមក្នុងការកែបញ្ហាផ្សេងៗ បានយ៉ាងល្អ ហើយបង្កើតភាពសាមគ្គីក្នុងក្រុមនោះឯង
២.ហ្វឹកហាត់ជា "អ្នកនាំ" មិនថានៅក្នុងតំណែងណាក៏ដោយ
ការជាអ្នកដឹកនាំមិនចាំបាច់អាស្រ័យតំណែងមកធានារ អ្វីដែលពិបាកបំផុតតែក៏ធ្វើឲ្យអ្នកលេចធ្លោមកបានគឺការដឹកនាំក្រុម ទោះបីក្នុងការងារដែលមិនបានទទួលការខុសត្រូវ ក៏អាចជួយក្រុមក្នុងការសំរេចការងារបានកាន់តែល្អជាងមុន ហើយព្យាយាមធ្វើការដែលថ្មីនិងយកឈ្នះសមត្ថភាពអ្នកឲ្យបាន ហើយមេការរបស់អ្នកនឹងមើលឃើញសមត្ថភាពរបស់អ្នក នេះជាឱកាសខ្ពស់ដែលនឹងថ្វើឲ្យអ្នកទទួលបានតំណែងបន្តពីពួកគាត់
៣.ជំនាញក្នុងការងារដែលខ្លួនធ្វើ ប៉ុន្តែក៏ព្រមនឹងសិក្សាហ្វឹកហាត់ជំនាញថ្មីៗ
ធ្វើតួរនាទីរបស់អ្នកឲ្យល្អឲ្យអ្នកគ្រប់គ្រងឃើញថាអ្នកមានសក្ដានុពលគ្រប់គ្រាន់ក្រោយពីនោះឲ្យអភិវឌ្ឍជំនាញឬទទួលការងារថ្មីបន្ថែមទៀត កុំខ្លាចការផ្លាស់ប្ដូរក្នុងការធ្វើការ ប្រសិនបើអ្នកបង្ហាញឲ្យឃើញថាខ្លួនឯងពេញចិត្តពូកែដែលអាចធ្វើការនៅក្នុងកម្រិតខ្ពស់បាន ហើយមានភាពឧស្សាហ៍ព្យាយាមសិក្សាបន្ថែមគ្រប់ពេលវេលា មិនថានរណាក៏មើលឃើញសក្ដានុពលនិងជឿជាក់ក្នុងសមត្ថភាពរបស់អ្នកដែរ
៤.បើកចិត្តឲ្យទូលាយ ទទួលយកមតិរិះគន់ដើម្បីឈានទៅមុខឲ្យផុតពីវា
សុំការរិះគន់ពីអ្នកគ្រប់គ្រងឬពាក្យណែនាំវាអាចជារឿងដែលពិបាកតែក៏បង្ហាញឲ្យឃើញថាក្រៅពីអ្នកនឹងពេញចិត្តហើយមានសមត្ថភាពអ្នកក៏នៅមានការរីកចំរើនក្នុងអាជីពរបស់អ្នកពិតមែន ហើយត្រេកអរនឹងសិក្សារៀនសូត្រពីកំហុសកន្លងមកផងដែរដូចគ្នាពេលដែលអ្នកត្រូវគេរិះគន់ ចូរស្ដាប់និងសុំឲ្យអ្នកគ្រប់គ្រងអធិប្បាយរកផ្លូវណាដែលត្រឹមត្រូវ ដើម្បីឲ្យកាន់តែយល់ថាពួកគេត្រូវការអ្វីពីអ្នក
៥.ព្យាយាមយល់ពីតម្រូវការរបស់អ្នកផ្សេងយ៉ាងពិតប្រាកដ
បណ្ដាអ្នកដឹកនាំមានភ្លើងប្លែកពីអ្នកផ្សេងព្រោះពួកគេស្វែងរកវិធីក្នុងការអភិវឌ្ឍទំនិញនិងវិធីសាស្ត្រក្នុងការណែនាំជានិច្ចដោយព្យាតាមធ្វើគ្រប់វិធីសាស្ត្រដើម្បីឲ្យបានដឹងពីតម្រូវការរបស់អតិថិជន រកវិធីសន្សំសំចៃដើមទុន ប៉ុន្តែក៏ត្រូវបង្កើតទំនុកចិត្តការពេញចិត្តរបស់អតិថិជនទៅជាមួយគ្នាផងដែរ ការធ្វើដូចនេះធ្វើឲ្យអ្នកទទួលបានការកោតសសើរពីអ្នកគ្រប់គ្រងព្រោះពួកគេក៏ទទួលបានប្រយោជន៍ពីខ្លួនអ្នកដូចគ្នា
៦.ហ្វឹកហាត់ការទំនាក់ទំនងឲ្យល្អ
អ្នកដែលនឹងក្លាយជាអ្នកដឹកនាំនាអនាគតត្រូវចេះហ្វឹកហាត់ជំនាញការនិយាយនិងសរសេរឲ្យបានល្អដោយអាចនិយាយទៅកាន់អ្នកផ្សេងឲ្យយល់បានថាគួរធ្វើអ្វីហើយព្រោះហេតុអ្វី រួមទាំងបង្ហាញឲ្យឃើញឧបសគ្គបញ្ហាក្នុងការធ្វើការ ព្រមទាំងណែនាំវិធីដោះស្រាយឲ្យបានត្រឹមត្រូវត្រង់ទៅត្រង់មកមិនប្រើអារម្មណ៍ជាគោល
៧.អនុវត្តនិងផ្ដល់ការណែនាំផ្សេងៗ ដើម្បីប្រយោជន៍របស់ក្រុមមិនមែនខ្លួនឯង
អ្នកដឹកនាំត្រូវការបុគ្គលិកដែលស្មោះត្រង់ជាមួយគេនិងក្រុមការងារ ពេលអ្នកចង់ណែនាំឬឆ្លើយតបអ្វីក៏ដោយព្យាយាមឲ្យចេញមកជាលក្ខណៈវិជ្ជមាន អធិប្បាយនូវអ្វីដែលមានប្រយោជន៍ដល់ក្រុមហ៊ុននិងអតិថិជនដូចម្ដេច ហើយប្រគល់ភាពល្អនេះដល់ទៅក្រុមហើយអ្នកផ្សេងក៏នឹងជឿជាក់នឹងគោរពអ្នកព្រោះអ្នកធ្វើឲ្យពួកគេដឹងថា អ្នកធ្វើនេះដើម្បីប្រយោជន៍រួម មិនមែនត្រឹមខ្លួនអ្នក

Post a Comment