មានមនុស្សជាច្រើនមិនចូលចិត្តអង្គុយធ្វើការតាមហាងកាហ្វេទេ ព្រោះមានអារម្មណ៍ថាជាកន្លែងដែលមានមនុស្សច្រើនអ៊ូអរ ថែមទាំងនិយាយគ្នាសម្លេងខ្លាំងធ្វើឲ្យរំខានដល់សមាធិអ្នកផ្សេង ប៉ុន្តែអ្នកជឿដែរទេថា? ក្រោយពីមានការធ្វើការស្រាវជ្រាវបានរកឃើញថាហាងកាហ្វេនេះហើយ ដែលសាកសមនឹងការធ្វើការខ្លាំងបំផុត
អំឡុងដែលការិយាល័យលក្ខណៈ Open space office កំពុងមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងបច្ចុប្បន្ន ដែលជាកន្លែងបំផ្លាញសមាធិដ៏អស្ចារ្យទោះបីជាជឿថា ការិយាល័យលក្ខណៈនេះជំរុញគំនិតឆ្នៃប្រឌិតហើយជាប្រព័ន្ធដំណើរការដែលធ្វើឲ្យមានការធ្វើការរួមគ្នាជាងមុន ព្រោះបុគ្គលិកអាចធ្វើការរួមគ្នាបានដោយងាយស្រួល ដោយមាន CEO របស់ twitter បានបញ្ចេញមតិគាំទ្រថា"យើងចង់ឲ្យអ្នកនៅក្នុងតំបន់ដែលបើកចំហរព្រោះយើងជឿថា ពួកគេនឹងបានសិក្សាអ្វីដែលថ្មីៗ ពីអ្នកផ្សេងដោយមិនធ្លាប់គិតពីមុនមក"តែតាមពិតទៅការធ្វើការក្នុងការិយាល័យលក្ខណៈបើកនេះមានផលប៉ះពាល់ច្រើនជាងអ្វីដែលអ្នកគិត ការស្រាវជ្រាវឃើញថាបញ្ហាធំបំផុតសម្រាប់ការធ្វើការរួមជាមួយអ្នកផ្សេង ក៏គឺសម្លេងរំខានពីការនិយាយទូរស័ព្ទទំនាក់ទំនង ការសន្ទនាគ្នា ឬការទាក់ទងការងាររបស់មិត្តភក្រ្តរួមការងារ នឹងធ្វើឲ្យអ្នកមិនអាចតាំងសមាធិសម្រាប់ការងារចំពោះមុខអ្នកបាន
ហើយចុះសម្លេងរំខានក្នុងការិយាល័យខុសពីហាងកាហ្វេដូចមិចទៅ?
ពិតដែលថានៅក្នុងហាងកាហ្វេពពេញទៅដោយសម្លេងអ្នកនិយាយគ្នាដូចគ្នាក៏ប៉ុន្តែសម្លេងទាំងនេះហើយដែលវាជំរុញឲ្យអ្នកកាន់តែមានសមាធិកាន់តែច្រើនជាងមុន
ដោយក្រុមអ្នកស្រាវជ្រាវបានសាកល្បងជាមួយក្រុមអ្នកសាកល្បងធ្វើការនៅក្នុងបរិយាកាសដែលមានកម្រិតសម្លេងផ្សេងៗពីគ្នាលទ្ធផលប្រាកដថាក្រុមដែលធ្វើការនៅក្នុងសម្លេងកម្រិត 70 ឌេស៊ីបេល ស្មើនឹងការអង្គុយធ្វើការនៅក្នុងហាកាហ្វេ ធ្វើការបានយ៉ាងមានប្រសិទ្ធិភាពជាងក្រុមផ្សេងៗ បានយ៉ាងល្អ ជាពិសេសទៅទៀតនោះគឺលទ្ធផលបានជាង 242 បានបង្ហាញឲ្យឃើញទៀតថាការបានឮសម្លេងពីអ្នកផ្សេងទាំងសងខាងដូចជាសម្លេងការនិយាយគ្នាពីអ្នកផ្សេងនៅក្នុងហាងកាហ្វេមិនបានរំខានសមាធិស្មើនឹងការបានឮសម្លេងសន្ទនាតែម្នាក់គត់ ដូចអ្នកអង្គុយខាងៗ គឺមិត្តរួមការងារនៅក្នុងការិយាល័យ
អ្នកដែលនៅជុំវិញខ្លួនអ្នកនៅក្នុងហាងកាហ្វេនោះសឹងសុទ្ធតែជាមនុស្សប្លែកមុខ អ្នកទើបមិនសូវផ្ដល់ការចាប់អារម្មណ៍ទៅលើការសន្ទនាអ្នកទាំងនោះទេទោះបីជាពួកគេនិយាយមានសម្លេងខ្លាំងប៉ុណ្ណាក៏ដោយ
ភាពស្ងប់ស្ងាត់មិនជាចម្លើយសម្រាប់ការធ្វើការយ៉ាងមានប្រសិទ្ធិភាពរហូតនោះទេ វាអាស្រ័យទៅលើថានរណាជាអ្នកធ្វើសម្លេងឲ្យអ្នកបានឮទៅវិញទេ

Post a Comment