Monday, April 16, 2018

ឥរិយាបថ ៩ យ៉ាងដែលអ្នក "គ្មានឱកាសបានឃើញ" ពីមនុស្សជោគជ័យ


អ្នកដេលធ្វើការកើតឬធ្វើការមិនកើត នឹងជោគជ័យក្នុងជីវិតបានត្រឹមតែមួយរយៈពេលខ្លីតែប៉ុណ្ណោះពេលដែលពួកគេជួបការគៀបសង្កត់និងភាពបរាជ័យច្រើនទៅ ពួកគេនឹងមានឥរិយាបថដែលបំផ្លាញខ្លួនឯងដោយមិនដឹងខ្លួនហើយទីបំផុតការងាររបស់ពួកគេនឹងបាត់បង់ទៅព្រមៗគ្នា ជាមួយនឹងខ្លួនរបស់គេផងដែរ

ប្រសិនបើអ្នកចង់ឲ្យភាពជោគជ័យកើតឡើងសម្រាប់អ្នកក្នុងរយៈពេលវែង អ្នកគួរប្រើពេលវេលាជាមួយការគិតហើយមើលខ្លួនឯងក្នុងកញ្ចក់និងសង្កេតខ្លួនឯងថា មានឥរិយាបថមួយណាខ្លះរបស់អ្នកមាននៅក្នុងចំណុចដែលនឹងនិយាយនៅខាងក្រោមនេះហើយប្រញាប់យកវាចេញពីខ្លួនអ្នកឲ្យបានលឿនបំផុត

១.អ្នកជាមនុស្សស្លូតៗ
គ្រប់មនុស្សពេលចាប់ផ្ដើមចូលធ្វើការឬចាប់ផ្ដើមធុរកិច្ច អាចជាមនុស្សពូកែខ្លាចហើយភាគច្រើនគឺស្លូតៗ ប៉ុន្តែពេលណាដែលឥរិយាបថបែបនេះប្ដូរមកជាភាពឆ្លាតវៃហើយពូកែសង្កេត អ្នកក៏នឹងមានឱកាសខ្ពស់ដែលនឹងឈានទៅកាន់ចំណុចដែលខ្ពស់ជាងមុនបាន ហេតុអ្វីទៅ? ហេតុផលងាយស្រួលបំផុត ព្រោះមនុស្សដែលល្ងង់ខ្លៅនិងគ្មានបញ្ញាជាអ្នកចាញ់ជានិច្ច ដូច្នេះអ្នកគួរប្រញាប់សិក្សាហើយដាក់សំណួររាល់អ្វីដែលអ្នកធ្វើឬបានឃើញបានឮមក ដើម្បីអភិវឌ្ឍខ្លួនឯងឲ្យទៅកាន់ភាពជោគជ័យឲ្យបាន

២.អ្នកភ្ញាក់ផ្អើលជាមួយបញ្ហា
ស្ថានភាពដែលត្រូវទ្រាំជាមួយនឹងសម្ពាធខ្លាំងនឹងរឿងដែលកំពុងប្រទះដែលជួបទូទៅ ជាច្រើនដងដែលអ្វីៗ មិនបានទៅតាមគម្រោងដែលបានដាក់ទុក ហើយជាច្រើនដងដែលទាំងអស់នេះខូចខាត ប្រសិនបើអ្នកភ្ញាក់ផ្អើលជាមួយនឹងបញ្ហាហើយចាត់ការភាពស្មុគស្មាញមិនបាន អ្នកនឹងជួបបញ្ហាផ្សេងៗ តាមមកជាបន្តបន្ទាប់

៣.អ្នកឆ្កួតវង្វេងជាមួយអ្វីម្យ៉ាង
ភាពឆ្កួតវង្វេងជាអ្វីដែលល្អដែលនឹងនាំអ្នកឈានទៅកាន់ភាពជោគជ័យ ប៉ុន្តែពេលណាក៏ដោយដែលអ្នកឈានកន្លងពីភាពឆ្កួតវង្វេងទៅជាភាពវង្វេងហើយនោះវានឹងមិនល្អសម្រាប់អ្នកទេ ច្រើនដងដែលវានាំអ្នកទៅកាន់ការពិតដែលមិនច្បាស់លាស់ បង្កើតភាពមិនជឿជាក់ ហើយធ្វើឲ្យអ្នកសំរេចចិត្តខុស

៤.អ្នកខ្ជិលច្រអូសចន្លកវែង
មនុស្សគ្រប់រូបអ្នកជោគជ័យដឹងថា ការធ្វើការធ្ងន់គឺជាគន្លឹះសំខាន់ដែលនឹងនាំពួកគេទៅកាន់ភាពជោគជ័យ ហេតុនេះហើយបានជាពួកគេមានសមាធិនិងមានវិន័យគ្រប់ពេលវេលា ប៉ុន្តែដោយទូទៅមនុស្សភាគច្រើនគឺខ្ជិលទើបធ្វើឲ្យពួកគេមិនជោគជ័យតាមដែលគេរំពឹងទុក

៥.អ្នកគិតថាអ្វីផ្សេងៗ ជោគជ័យបានដោយឆាប់រហ័ស
Steve Jobs ធ្លាប់បាននិយាយថា "ការដែលបំបែកអ្នកដែលជោគជ័យចេញពីមនុស្សដែលមិនជោគជ័យបានគឺមានតែការព្យាយាម" ប្រសិនបើអ្នកមិនបានស្រលាញ់នូវអ្វីដែលអ្នកកំពុងធ្វើ គ្មានផ្លូវទេដែលអ្នកនឹងនៅជាមួយវាបានយូរទេ បច្ចុប្បន្នមនុស្សភាគច្រើនត្រូវការភាពពេញចិត្តលក្ខណៈបន្ទាន់ ចូរចាំទុកថា អ្វីដែលបានមកដោយការឆាប់រហ័សគ្មានផ្លូវទេដែលនឹងនៅបានគង់វង្ស

៦.អ្នកគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន
ប្រសិនបើអ្នកចាត់ការជាមួយអារម្មណ៍របស់អ្នកមិនបានទេ មិនថាជាអារម្មណ៍ ច្រណែន ឫស្យា ខឹង និងអារម្មណ៍ផ្លូវអវិជ្ជមានផ្សេងៗ ដោយដែលអ្នកបានបង្ហាញចេញមកឲ្យអ្នកដែលធ្វើការជាមួយបានឃើញហើយនោះ មិនត្រឹមតែធ្វើឲ្យខ្លួនអ្នកនិងជិតខាងក្ដៅក្រហាយទេ តែវានឹងបំផ្លាញអាជីវកម្មរបស់អ្នកបានដូចគ្នា

៧.អ្នកអាត្មានិយម
ប្រសិនបើអ្នកកំពុងធ្វើខ្លួនឯងជាមជ្ឈមណ្ឌលកណ្ដាលរបស់ពិភពលោក អ្នកគួរតែរកវិធីកែប្រែជាបន្ទាន់ ការដែលអ្នកយកខ្លួនឯងជាស្ដង់ដាពេកនឹងធ្វើឲ្យសក្ដានុពលក្នុងខ្លួនអ្នកថយចុះ ធុរកិច្ចមិនជារឿងរបស់អ្នកតែម្នាក់ឯងនោះទេ តែវានៅមានបុគ្គលិករបស់អ្នក មេការ របស់អ្នក ភាគហ៊ុនរបស់អ្នក ឬទោះបីតែភាពពេញចិត្តរបស់អតិថិជនក៏មានឥទ្ធិពលដល់ទំនិញរបស់អ្នក​ដូច្នេះហើយអ្នកគួរសិក្សាឲ្យបានល្អថា ក្នុងទំនាក់ទំនងទាំងនេះ នរណាជាអ្នកផ្ដល់និងនរណាជាអ្នកទទួលខ្លះ ឬអ្នកនឹងយកតែម្យ៉ាងគត់ សាកគិតមើលឲ្យល្អ

៨.អ្នកកំពុងជាប់នៅក្នុងអតីត ឬកំពុងស្រម៉ៃដល់អនាគត
ច្បាស់ណាស់ថាអ្នកអាចសិក្សាបានពីកំហុសឆ្គងកន្លងមកពីអតីតបាន ប៉ុន្តែប្រសិនបើអ្នកលិចលង់នៅក្នុងអតីតវានឹងហើយជាតួអង្គបំផ្លាញអ្នកដែលស្អាតបំផុតតែម្ដងការសម្លឹងមើលអនាគតក៏ដូចគ្នា អ្នកអាចរៀបចំគម្រោងនិងស្រម៉ៃដល់អនាគតដែលស្រស់បំព្រងរបស់អ្នកបាន ប៉ុន្តែប្រសិនបើអ្នកមិនបានផ្ដោតទៅលើបច្ចុប្បន្នហើយមិនបានអនុវត្តធ្វើ អ្នកក៏គ្មានផ្លូវឈានទៅកាន់ភាពជោគជ័យបានដែរ

៩.ងាយខឹង
ប្រសិនបើអ្នកជាមនុស្សងាយនឹងខឹងរហូតដល់ពាក្យវិភាគរបស់អ្នកផ្សេងក៏ធ្វើឲ្យអ្នកយមកគិត ឬសូម្បីតែរឿងតូចតាចធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អបាន ចូរចាំទុកថាផ្លូវដែលអ្នកកំពុងដើរទៅកាន់ភាពជោគជ័យនោះ មិនមែនផ្លូវដែលស្រស់ស្អាតនោះទេ នេះជាហេតុផលថាហេតុអ្វីថ្នាក់ដឹកនាំដែលមានអារម្មណ៍ល្អនិងមិនស្មុគ ព្រោះពួកគេអាចគ្រប់គ្រងអារម្មណ៍បានល្អ ដែលជាអ្វីដែលយើងគ្រប់គ្នាត្រូវមានហើយអ្នកក៏មិនត្រូវសង្កត់ធ្ងន់លើជីវិតពេកទេ

Post a Comment

Whatsapp Button works on Mobile Device only

Start typing and press Enter to search