Monday, April 16, 2018

១៤ មូលហេតុដែលធ្វើឲ្យសហគ្រិន "បរាជ័យ" អ្នកដែលមានដូចខាងក្រោមត្រូវប្ដូរជាបន្ទាន់



៩ នៃ ១០ គឺតួលេខនៃមធ្យមភាគ នៃបណ្ដារអ្នកចាប់ផ្ដើមដែលបរាជ័យហើយធុរកិច្ចឬសហគ្រាសថ្មីៗប្រហែល ៥០% ក៏នៅមិនបានដល់ ៤ ឆ្នាំ ហើយនេះជាមូលហេតុដែលធ្វើឲ្យអ្នកបរាជ័យក្នុងអាជីវកម្មដែលអ្នកកំពុងតែធ្វើក៏បានតោះទៅមើលទាំងអស់គ្នា

១.អ្នកគ្មានសមត្ថភាពគ្រប់គ្រាន់
ច្បាស់ណាស់! អ្នកគ្មានគុណសម្បត្តិសាកសមនឹងធុរកិច្ចពិតមែន អ្នកគ្មានរបៀបវិន័យក្នុងការធ្វើការ ចាត់ការនឹងបញ្ហាក៏មិនបាន ពេលដែលអ្នកបរាជ័យក៏មិនត្រលប់មកចាប់ផ្ដើមថ្មីឡើងវិញ ប្រសិនបើជាបែបនេះហើយនោះ ឈប់ធ្វើវាតាំងតែពីពេលនេះប្រសើជាង!

២.អ្នកមិនត្រូវការធ្វើវាដល់ថ្នាក់នោះ
អ្នកមិនបានត្រូវការដើរតាមការស្រម៉ៃទុករហូតដល់ថ្នាក់បណ្ដាក់ទុនបណ្ដាក់កម្លាំង អត់គេងដើម្បីធ្វើការហើយអ្នកក៏មិនត្រូវការវារហូតដល់ថ្នាក់មិនព្រមនៅធ្វើការថ្ងៃចុងសប្ដាហ៍ជំនួសការទៅជួបជុំមិត្តភក្រ្តផឹកស៊ី នេះព្រោះអ្នកមិនបានមានភាពត្រេកអរជាមួយការស្រម៉ៃរបស់អ្នកសូម្បីបន្តិច

៣.អ្នកពូកែមិនគ្រប់គ្រាន់
ប្រសិនបើអ្នកគិតជានិច្ចថាអ្នកគឺជាមនុស្សអ្នកដែលពូកែនៅក្នុងធុរកិច្ចនេះ អ្នកកំពុងនៅក្នុងចំណុចដែលខ្ពស់បំផុតនៃការប្រកួតប្រជែង ហើយអ្នកគិតថាខ្លួនអ្នកកំពុងតែលះបង់និងវាគ្រប់គ្រាន់ហើយនោះ អ្នកគិតខុសហើយ ព្រោះអ្នកនៅឆ្ងាយពីវា សហគ្រិនដែលជោគជ័យហើយសុទ្ធសឹងតែមានជំនាញចំណេះដឹងគ្រប់ពេលវេលាដើម្បីឈាននាំមុខគូប្រកួតប្រជែង ហើយចុះអ្នកវិញ ស្វះស្វែងបានគ្រប់គ្រាន់ហើយឬនៅ?

៤.អ្នកបានតែនិយាយ និយាយ ហើយក៏និយាយ
នៅឯណា អ្វីដែលអ្នកប្រាប់ថាអ្នកនឹងធ្វើវា? ឯណាប្រាប់ថាមិនញៀនបណ្ដាញសង្គម ឈប់ញៀននេះញៀននោះ ហើយត្រលប់មកច្បាស់លាស់

៥.អ្នកគិតថាខ្លួនឯងដឹងច្បាស់
ប្រសិនបើអ្នកគិតថាខ្លួនឯងយល់អ្វីៗ គ្រប់យ៉ាងទាំងអស់ហើយមិនចាំបាច់សួរពិភាក្សាជាមួយនរណាក៏បានមិនចាំបាច់ឲ្យអ្នកណាមកជួយ ហើយអ្នកដឹងច្បាស់ហើយថាខ្លួនកំពុងធ្វើអ្វី មិនចាំបាច់ឲ្យនរណាមកជួយក៏បានពិតអត់ ប៉ុន្តែ...ឈប់សិន អ្នកកំពុងគិតខុស ព្រោះតាមការពិត អ្នកមិនបានដឹងអ្វីឡើយ ហើយការដែលអ្នកមិនព្រមស្វែងរកចំណេះដឹងបន្ថែមជាសញ្ញាបង្ហាញថាអ្នកនឹងទៅមិនដល់ការស្រម៉ៃរបស់អ្នកឡើយ

៦.អ្នកមិនព្រមទទួលមតិរបស់អ្នកផ្សេង
ពេលមាននរណាក៏ដោយមិនចូលចិត្តគំនិតរបស់អ្នក អ្នកក៏ថានោះគឺជាបញ្ហារបស់ពួកគេដែលមិនយល់ពីអ្នក ដោយអ្នកមិនដែលធ្លាប់ដាក់សំនួរថាអ្វីដែលអ្នកកំពុងធ្វើនេះ ល្អហើយឬនៅ គួរផ្លាស់ប្ដូរចំណុចណាខ្លះបន្ថែមឬក៏អត់

៧.អ្នកដឹងហើយថានឹងយកប្រាក់ទៅប្រើនឹងអ្វី
អ្នកជឿជានិច្ចថាត្រូវក្លាយទៅជាសេដ្ឋីណាស់ ប៉ុន្តែមិនយកពេលវេលាទៅធ្វើការឲ្យបានច្រើនបំផុតបែជាយកពេលវេលាមកអង្គុយស្រម៉ៃថាអ្នកនឹងយកប្រាក់ដែលបាននេះទៅទិញនេះទិញនោះ

៨.អ្នកធ្វើដូចជា "ភាពជោគជ័យរបស់អ្នកផ្សេង" ជាភាពជោគជ័យរបស់ខ្លួនឯង
ដូចថា "មិត្តភក្រ្តជិតដិតរបស់អុំជាសេដ្ឋីមានប្រាក់លានមែនទេ? ពិសេសតែម្ដង គ្រាន់តែបានជិតស្និតជាមួយគេ អនាគតយើងនឹងក្លាយដូចគេដែរ" នេះខ្ញុំក៏សុំឲ្យវាក្លាយទៅជាការពិតផងចុះ

៩.អ្នកកុំប្រកាន់ខ្ជាប់ "ភាពជោគជ័យចុងក្រោយ" របស់អ្នក
ក៏ព្រោះវាជាអ្វីដែលអ្នកមានមោទនៈភាពខ្លួនឯង មែនអត់ ប៉ុន្តែសុំទោសដែលត្រូវប្រាប់អ្នកថា គ្រាន់តែអ្នកប្រកាន់ខ្ជាប់នូវភាពជោគជ័យចាស់ៗ រាល់ថ្ងៃឥតល្ហែ អ្នកជុំវិញអ្នករួមទាំងអ្នកធុរកិច្ចដែលប្រកួតប្រជែងជាមួយអ្នកគេនាំមុខអ្នកអស់ហើយ ដូច្នេះ ត្រូវចេះប្រលេងវាខ្លះ ហើយមកបង្កើតភាពជោគជ័យថ្មីៗ វិញខ្លះបានហើយ

១០. អ្នករវល់តែនិយាយពាក្យថា "ថ្ងៃណាមួយ"
វាត្រូវតែមិន "ថ្ងៃណាមួយ" ហើយ ប៉ុន្តែវាត្រូវ "ធ្វើភ្លាម" តែម្ដង ព្រោះប្រសិនបើមិនដូច្នោះ អ្នកក៏មិនព្រមអនុវត្តន៍ធ្វើវាដែរហើយពេលណាអ្នកនឹងពូកែ មានស្ថិរភាព ហើយជោគជ័យពិតអត់

១១. អ្នកកង្វល់ថាគូប្រកួតប្រជែងកំពុងធ្វើអ្វី
អ្នកកង្វល់ព្រើអ្នកមិនមានភាពស្មោះត្រង់គ្រប់គ្រាន់ ឬដែលអាក្រក់ជាងនោះគឺ អ្នកគិតថាអ្វីដែលអ្នកបង្កើតមកវាមិនគង់វង្ស ប្រសិនបើអ្នកជឿជាក់ខ្លួនឯងហើយ អ្នកផ្សេងយ៉ាងណា វានឹងមិនមានអ្វីចំពោះអ្នកប៉ុន្មាននោះទេ តែម្យ៉ាងគត់ដែលអ្នកនឹងគិតគឺត្រូវផ្លូវទៅខាងមុខឲ្យបាន

១២. អ្នកក្លាចថាអ្នកផ្សេងនឹង "លួចគំនិត" អ្នកទៅ
អ្នកធ្លាប់ធ្វើឲ្យកើតឡើងពិតប្រាកដហើយឬនៅ ទើបគិតថាវិធីនេះបានផលល្អ? ការខ្លាចអ្នកផ្សេងលួចគំនិតល្អៗ របស់អ្នកហើយស្ងាត់មិនព្រមប្រាប់នរណា សំណួរសួរថា ចុះដែលអ្នកគិតទុកនោះសំរេចជារូបធម៌ពេលណា? ហើយនរណាជាទីប្រឹក្សាដែលជួយកែបញ្ហារបស់អ្នកបាន? ឬអ្នកនឹងកែវាទាំងអស់ដោយខ្លួនអ្នក?

១៣.អ្នកចង់បានផលប្រយោជន៍ភ្លាមៗ មិនអត់ធ្មត់រងចាំ
ការដែលអ្នកជ្រើសរើសយកផលប្រយោជន៍តិចតួច មិនរងចាំដើម្បីអ្វីដែលធំជាងនឹងហើយនោះ ពេលណាទៅធុរកិច្ចរបស់អ្នកនឹងទៅបានវែងឆ្ងាយ

១៤.អ្នកខ្វះខាតភាពជឿជាក់
អ្នកមិនជឿជាក់លើខ្លួនឯង ហើយត្រូវរងចាំអ្នកផ្សេងជួយបន្ថែមផ្ដល់ទឹកចិត្តរហូត

ប្រសិនបើអ្នក ឬអ្នកជិតខាងរបស់អ្នកត្រូវការធ្វើអ្វីដែលមានអត្ថន័យសម្រាប់ជីវិតហើយនោះ ឲ្យសាកល្បងអានមូលហេតុទាំងនេះ ពេលដែលអ្នកផ្សេងប្រាប់ថាអ្នក "គ្មានសមត្ថភាព" វាមានអារម្មណ៍យ៉ាងណា? អ្នកនឹងពិសោធន៍ខ្លួនឯងយ៉ាងមិចឲ្យគេជឿថាអ្នកធ្វើបាន ហើយមានសមត្ថភាព?

Post a Comment

Whatsapp Button works on Mobile Device only

Start typing and press Enter to search