Sunday, April 15, 2018

លក្ខណៈ ១០​ ប្រការរបស់មនុស្សសម័យថ្មី ដែលបញ្ជាក់ថាអ្នកកំពុងទៅកាន់ភាពជោគជ័យ

ជឿដែរទេថាមនុស្សភាគច្រើនមាត់ក៏ប្រាប់ថាចង់ជោគជ័យ ប៉ុន្តែដល់ពេលធ្វើការមែនទេន បែជានាំគ្នាឈានទៅកាន់ភាពបរាជ័យទៅវិញមិនយល់ទាល់តែសោះ សាកល្បងពិនិត្យខ្លួនអ្នកមើលថា "អ្នកគឺ ជាមនុស្សសម័យថ្មី ដែលកំពុងឈានទៅកាន់ភាពជោគក្នុងការងារដែរឬទេ"


  1. "អ្នកមានគោលដៅច្បាល់លាស់" គោលដៅអ្វីក៏បាន គ្រាន់តែប៉ុណ្ណឹងក៏ឈ្នះមនុស្សភាគច្រើនហើយ ព្រោះមនុស្សភាគច្រើនធ្វើការពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើទៅជារឿយៗ ដោយមិនគោលដៅអ្វីនោះទេ
  2. "អ្នកមានមិត្តភក្រ្តស្និតស្នាលដែលមានគោលដៅតែមួយរួមគ្នា" ការដែលមានគោលដៅប៉ុន្តែដើរតែម្នាក់ឯង ធានារថាទៅមិនដល់ទេ ពីព្រោះសម័យនេះ ប្រសិនបើគោលដៅមានគុណតម្លៃ យ៉ាងតិចត្រូវមានមិត្តភក្រ្តដែលយើងស្និតស្នាលម្នាក់រួមដំណើរទៅជាមួយអ្នកផងដែរ (ប្រសិនបើគ្មានអ្នករួមដំណើរជាមួយ សាកល្បងពិចារណាចំណុចទី ១ សារឡើងវិញថាគោលដៅរបស់នេះច្បាស់លាស់ឬអត់ ហើយមានតម្លៃពិតឬក៏អត់)
  3. "អ្នកកំណត់ពេលវេលាដែលធ្វើដំណើរទៅកាន់គោលដៅនោះ" ការដែលកំណត់ពេលវេលា គឺការធ្វើឲ្យគោលដៅ ប្លែកពីការគេងលក់យល់សប្តិកណ្ដាលថ្ងៃត្រង់ ព្រោះប្រសិនបើមានគោលដៅប៉ុន្តែមិនបានកំណត់ពេលវេលា នោះគេហៅថាកំពុងគេងយល់សប្តិកណ្ដាលថ្ងៃ
  4. "អ្នកមានការអភិវឌ្ឍជាបន្តបន្ទាប់នូវ ជំនាញដែលខ្លួនឯងមាន ដើម្បីទៅឲ្យដល់គោលដៅតាមដែលបានកំណទ់" ប្រសិនបើអ្នកមានគោលដៅ ប៉ុន្តែមិនបានអភិវឌ្ឍចំណេះដឹងបន្ថែម មិនបានសិក្សាជំនាញបន្ថែមនោះមានន័យថា គោលដៅរបស់អ្នកវាតូចរតាចពេក វាមិនជាអ្វីដែលគួរឲ្យចាប់អារម្មណ៍សោះ អ្នកត្រូវច្បាស់ក្នុងចិត្តថាអ្នកសិក្សាចំណេះដឹងហើយមានជំនាញថ្មី ពូកែជាងមុនរាល់ថ្ងៃគ្រប់ពេលវេលាដែលអ្នកកំពុងឈានទៅកាន់គោលដៅរបស់អ្នក
  5. "ពេលអ្នកជួបឧបសគ្គអ្នកមិនចុះចាញ់ ថែមទាំងក្រោកឈរតស៊ូ" គ្មាននរណាជោគជ័យដោយមិនឆ្លងកាត់បញ្ហានោះទេនិងឧបសគ្គនោះទេ ប្រសិនបើដួលហើយ ក៏ក្រោកឈរដើបន្តទៅខាងមុខ
  6. "អ្នកហ៊ាន ពិភាក្សា អ្នកដែលពូកែជាង និងមានបទពិសោធន៍ជាងអ្នក" ប្រសិនបើមិនហ៊ានសុំ នឹងបានដូចម្ដេចថាគេនឹងបដិសេធអ្នក 
    មាននិស្សិតរបស់សកលវិទ្យាល័យនៅអាមេរិក សុំណាត់ជួបអ្នកធុរកិច្ចនាំមុខនៅជប៉ុន ដើម្បីសុំការណែនាំពីគេ គាត់បានតេទៅណាត់តាមរយៈលេខារបស់អ្នកធុរកិច្ចនោះរាល់ថ្ងៃ
    ទីបំផុតនិស្សិតម្នាក់នេះបានសំរេចចិត្ត ជិះយន្តហោះពីអាមេរិក ទៅជប៉ុនដើម្បីសុំជួបអ្នកធុរកិច្ចដោយគាត់បានប្រាប់ថា គាត់សុំអង្គុយមើលការធ្វើការរបស់អ្នកធុរកិច្ចរូបនេះតែ ១៥ នាទីប៉ុណ្ណោះគ្រប់គ្រាន់ហើយ
    ចុងក្រោយនិស្សិតម្នាក់នេះបានជួបជាមួយអ្នកធុរកិច្ចហើយបាននិយាយគ្នា និស្សិតម្នាក់នេះឈ្មោះ Masayoshi Son អ្នកបង្កើត Softbank និងជាអ្នកធុរកិច្ចនាំមុខគេក្នុងការបណ្ដាក់ទុនធុរកិច្ចថ្មីៗទូទាំងសកលលោក
    ក្រុមគ្រួសាររបស់គេជាជនជាតិកូរ៉េ ដេលមានឋានៈទូទៅ ហើយបានជម្លៀសទៅនៅជប៉ុន ប៉ុន្តែតស៊ូរហូតបានទៅរៀននៅអាមេរិក ហើយថ្ងៃនេះ Son គឺជាមនុស្សក្នុងចំនោមមនុស្សដែលមានបំផុតនៅក្នុងជប៉ុនផងដែរ
  7. "អ្នកត្រូវហ៊ានធ្វើអ្វីដែលប្លែកពីមនុស្សភាគច្រើនធ្វើ" ពេលខ្លះអ្នកត្រូវហ៊ាន ប្រឈរមុខនឹងជំនឿ ទោះបីថា មនុស្សភាគច្រើនអាចជាមិនយល់ស្របជាមួយនឹងអ្នកក៏ដោយ
  8. "អ្នកត្រូវរចនាធុរកិច្ច ឲ្យមានដើមទុនទាប" អ្នកធុរកិច្ចរាល់ថ្ងៃនេះចាប់អារម្មណ៍តែការ Burn ប្រាក់ ពង្រីកបានលឿន ប៉ុន្តែដែលសំខាន់ជាងនោះគឺ ការអភិវឌ្ឍធុរកិច្ចឲ្យរស់រាន ដោយប្រើដើមទុនទាប ហើយសាកល្បងគំនិតកែលំអរឲ្យច្បាស់លាស់សិនថា អតិថិជនត្រូវការនូវអ្វីដែលយើងធ្វើពិតៗ 
  9. "ផលិតផល និងសេវាកម្ម ដែលចង់ប្រាប់បន្ត" ធុរកិច្ចនឹងរីកចំរើនវាអាស្រ័យទៅលើការបង្កើតផលិតផលនិងសេវាកម្មដែលល្អ ឬ ពិសេស រហូតដល់អតិថិជនចង់ប្រាប់បន្ត គេហៅថានេះជា Idea Viral ល្អរហូតដូចមេរោគ ដែលខ្ញុំចង់ចម្លងទៅកាន់មិត្តភក្រ្តផ្សេងៗ បន្ត
  10. "អ្នកត្រូវយល់ព្រមលះបង់សេចក្ដីសុខក្នុងបច្ចុប្បន្ន ដើម្បីគោលដៅនាពេលអនាគត" តែប៉ុណ្ណេះអ្នកក៏គឺ មនុស្សភាគតិចដែលមានឱកាសជោគជ័យខ្ពស់ ព្រោះរាល់ថ្ងៃនេះមនុស្សសម័យថ្មីភាគច្រើនយល់ព្រមពិបាកអស់មួយជីវិត ដោយសារតែសេចក្ដីសុខខ្លី ក្នុងបច្ចុប្បន្ន
ទាំង ១០ ចំណុចនេះតើអ្នកមានប៉ុន្មានចំណុចដែរ

Post a Comment

Whatsapp Button works on Mobile Device only

Start typing and press Enter to search